លោកជំទាវបណ្ឌិត លើកទឹកចិត្តដល់ថ្នាក់ដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជាគ្រប់សាខាជំរុញដល់កុមារី និងយុវតីឱ្យហ៊ានបញ្ចេញសមត្ថភាព

លោកជំទាវបណ្ឌិត លើកទឹកចិត្តដល់ថ្នាក់ដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជាគ្រប់សាខាជំរុញដល់កុមារី និងយុវតីឱ្យហ៊ានបញ្ចេញសមត្ថភាព ដើម្បីបង្កើតឱកាសឱ្យពួកគេបានអភិវឌ្ឍខ្លួនឯង។ ថ្លែងក្នុងកម្មវិធីប្រកាសតែងតាំងប្រធានកិត្តិយស ប្រធានក្រុមប្រឹក្សា និងអនុប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពង់ធំ នៅក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី៣៦ ក្នុងខេត្តកំពង់ធំ នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានមានប្រសាសន៍ថា ការសច្ចាបញ្ចូលសមាជិកថ្មី ក្នុងសមាគមកាយឫទ្ធិនារីកម្ពុជា គឺបានជួយបង្កើតឱកាសដល់កុមារី និងយុវតី បានអភិវឌ្ឍខ្លួនឯង ខណៈពួកគេនឹងទទួលបានការរៀនសូត្របន្ថែម បង្រៀនឲ្យពួកគេមានភាពជឿជាក់លើខ្លួនឯង មានកម្លាំងចិត្ត ក្លាហាន ហ៊ានបញ្ចេញនូវសមត្ថភាពជួយដល់អ្នកដទៃ ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តថា ទស្សនវិស័យរបស់សមាគមកាយឫទ្ធិនារីកម្ពុជា គឺចង់ឃើញកុមារី និងយុវតីកម្ពុជា រស់នៅក្នុងសីលធម៌ Read more

(HOM AOT) ហ្វីលីពីន ចុះសង្កេតការណ៍អំពីស្ថានភាពព្រំដែននៅច្រកអានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថា នៅថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០៤ នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅច្រកអានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ ដោយបានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ និងធ្វើការពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ។ ការចុះសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅទីតាំងដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយត្រូវបានយោធាថៃកាន់កាប់ដោយខុសច្បាប់ខាងលើនេះ គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ Read more

សម្តេចធិបតី៖ កម្ពុជា សង្ឃឹមថា យន្តការផ្សះផ្សាដោយបង្ខំ UNCLOS នឹងបង្ហាញជាថ្មីម្តងទៀត នូវតម្លៃពិតប្រាកដនៃច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកកម្ពុជា បានថ្លែងថា កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ដំណើរការយន្តការផ្សះផ្សាដោយបង្ខំ UNCLOS នឹងបង្ហាញជាថ្មីម្តងទៀត នូវតម្លៃពិតប្រាកដនៃច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី ។ ក្នុងសេចក្តីថ្លែងការណ៍ ផ្ញើជូនជនរួមជាតិកម្ពុជា ស្ដីពីដំណោះស្រាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ដែលស្គាល់ជាទូទៅថា UNCLOS ជាសន្ធិសញ្ញាអន្តរជាតិ ដែលកំណត់នូវសិទ្ធិ និងការទទួលខុសត្រូវរបស់រដ្ឋភាគីនានា ពាក់ព័ន្ធនឹងដែនសមុទ្រ ដែលក្នុងនោះទាំងកម្ពុជា និងថៃ ជារដ្ឋភាគីនៃអនុសញ្ញានេះ ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការផ្សះផ្សាដោយបង្ខំ គឺជាយន្តការផ្លូវច្បាប់ដោយសន្តិវិធី Read more

ប្រធានAOT HOM ហ្វីលីពីនថ្មី ប្តេជ្ញាខិតខំបំពេញការងារឱ្យសកម្ម ប្រកបដោយអព្យាក្រឹត្យភាព និងបន្តធ្វើការចុះសង្កេតការណ៍ ផ្ទៀតផ្ទាត់ រាយការណ៍ អំពីស្ថានភាពពិតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

ប្រធានបេសកកម្មប្តូរវេន នៃក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT HOM) ហ្វីលីពីនថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាខិតខំបំពេញការងារឱ្យសកម្ម ប្រកបដោយអព្យាក្រឹត្យភាព និងបន្តធ្វើការចុះសង្កេតការណ៍ ផ្ទៀតផ្ទាត់ រាយការណ៍ អំពីស្ថានភាពពិតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែងរវាងប្រទេសទាំងពីរ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមអ្នកសម្របសម្រួល (CLG) Read more

ក្រសួងការពារជាតិ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យជាក់ស្តែងនៅតំបន់ប្រាសាទព្រះវិហារ និងទីតាំងស៊ីវិលដែលរងការខូចខាត ដើម្បីផ្ទៀងផ្ទាត់បទឈប់បាញ់

គិតចាប់តាំងពីការចូលជាធរមាននៃបទឈប់បាញ់រវាងកម្ពុជា និងថៃ កាលពីចុងខែធ្នូ ឆ្នាំ២០២៥ មកទល់នឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដោយមានការសម្របសម្រួលពីភាគីកម្ពុជា បានចុះពិនិត្យ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានការណ៍ជាក់ស្តែងនៅតាមតំបន់ព្រំដែនសំខាន់ៗ រាប់បញ្ចូលទាំងតំបន់ប្រាសាទព្រះវិហារ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលរងការខូចខាត។ នេះបើតាមការបញ្ជាក់របស់ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នេះ។ លោកជំទាវអ្នកនាំពាក្យ បានឱ្យដឹងថា បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាព និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជាបានគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់។ ទន្ទឹមនឹងនេះ កម្ពុជាបានផ្តល់ការគាំទ្រពេញទំហឹងដល់ក្រុម AOT ដើម្បីចុះបំពេញបេសកកម្មរបស់ខ្លួនក្នុងការធានាភាពត្រឹមត្រូវ តម្លាភាព និងការកសាងទំនុកចិត្តឡើងវិញ។ Read more

រាជរដ្ឋាភិបាល នឹងលែងឱ្យមានការផ្តល់រង្វាន់លើគម្របដប ឬក្រវិលកំប៉ុងគ្រឿងស្រវឹង, មហាជនគាំទ្រយ៉ាងខ្លាំងក្លាបំផុត

ភ្នំពេញ៖ បំណងប្រាថ្នាដែលប្រជាពលរដ្ឋកម្ពុជាចង់ឃើញអស់យូរខែឆ្នាំមកហើយនោះ ទីបំផុតត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចហើយ គឺនឹងលែងឱ្យមានការផ្តល់រង្វាន់លើគម្របដប ឬក្រវិលកំប៉ុងគ្រឿងស្រវឹងទៀតហើយ។ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥កន្លងទៅនេះ ទីស្តីការគណៈរដ្ឋមន្ត្រី បានផ្ញើលិខិតមួយទៅកាន់លោកអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានដោយឱ្យចាត់វិធានការលើការធ្វើទីផ្សារដោយការផ្ដល់រង្វាន់តាមរយៈ គម្របដប និងក្រវិលកំប៉ុងក្នុងឧស្សាហកម្មភេសជ្ជៈ និងគ្រឿងស្រវឹង។ ក្នុងលិខិតនោះ ទីស្តីការគណៈរដ្ឋមន្ត្រី បានឯកភាពឱ្យទុកពេល៦ខែ ឬ១ឆ្នាំ ដើម្បីឱ្យក្រុមហ៊ុនផលិតគ្រឿងស្រវឹង ត្រៀមខ្លួនជាមុន ក្នុងការហាមឃាត់ចំពោះការផ្ដល់រង្វាន់តាមរយៈក្រវិលកំប៉ុង ឬគម្របដប នៃផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈ។ Read more