វិធីសាស្ដ្រដោះស្រាយបញ្ហា “ការស្រុតចុះកម្លាំងនៅពេលរសៀល”
អ្នកកំពុងអង្គុយនៅតុធ្វើការរបស់អ្នកនៅពេលថ្ងៃរសៀល ហើយអ្នកមានភាពពិបាកក្នុងការផ្ចង់អារម្មណ៍។ អ្នកមានអារម្មណ៍អស់កម្លាំងរហិតរហៃ មិនអាចផ្ដោតលើការងារបាន ហើយចង់តែត្រឡប់ទៅផ្ទះឆាប់ៗ។ ពិតណាស់ នោះគឺជាអាការៈនៃបញ្ហា “ការស្រុតចុះកម្លាំងនៅពេលរសៀល” ដ៏គួរឱ្យព្រួយបារម្ភ។ “ការស្រុតចុះកម្លាំងនៅពេលរសៀល” ជាបញ្ហាធម្មតាទូទៅមួយដែល បណ្ដាលមកពីការធ្លាក់ចុះសីតុណ្ហភាពរាងកាយ។ វាបណ្ដាលមកពីការបញ្ចេញអរម៉ូនគេងម្យ៉ាងឈ្មោះ មេឡាតូនីន ដែលជាទូទៅត្រូវបានរាងកាយបញ្ចេញក្នុងចំនួនច្រើនជាងនេះមុនពេលយើងចូលគេង នៅពេលយប់។ អរម៉ូនមេឡាតូនីននេះហើយដែលធ្វើឱ្យរាងកាយអ្នកយល់ថាដល់ពេលវេលាត្រូវសម្រាក ពេលថ្ងៃ។ ប៉ុន្តែ អ្នកមិនអាចបន្ទោសតែដំណើរការម៉ោងខាងក្នុងនៃរាងកាយរបស់អ្នកបានទេរបប អាហារដែលយើងទទួលទានក៏ជាកត្តាសំខាន់ផងដែរ។ កាហ្វេ ឬអាហារសម្រន់ដែលមានជាតិស្ករខ្ពស់ អាចផ្ដល់កម្លាំងឱ្យអ្នកបានភ្លាមៗ ប៉ុន្តែវានឹងធ្វើឱ្យអ្នកអស់កម្លាំងវិញនៅពេលដែលរាងកាយអ្នករងឥទ្ធិពល Sugar Crash (នៅពេលរាងកាយទទួលជាតិស្ករច្រើនពេក ហើយចាប់ផ្ដើមផលិតអាំងស៊ុយលីនដើម្បីឆ្លើយតប ជាហេតុធ្វើឱ្យសារជាតិគ្លុយកូសក្នុងឈាមធ្លាក់ចុះ និងធ្វើឱ្យថាមពលរាងកាយចុះខ្សោយ)។ គន្លឹះក្នុងការជម្នះលើបញ្ហា “ការស្រុតចុះកម្លាំងនៅពេលរសៀល” ផ្ដើមចេញពីពេលព្រឹកទៅ ពោលគឺផ្ដើមចេញពីអាហារពេលព្រឹកដែលអ្នកទទួលទាន! ចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នកដោយទទួលទាន អាហារណាដែលផ្ដល់ឱ្យរាងកាយអ្នកនូវការបញ្ចេញថាមពលសន្សឹមៗ។ អាហារមានជាតិម្សៅដែលផ្ទុកសារជាតិកាបូអ៊ីដ្រាតដូចជា នំប៉័ង ប៉ាស្តា Read more

