ស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្ម ៤.០
ក្នុងសម័យកាលដែលការវិវត្តនៃបច្ចេកវិទ្យាកំពុងស្គាល់នូវការរីកចម្រើនយ៉ាងឆាប់រហ័សនាពេលសព្វថ្ងៃនេះ មនុស្សភាគច្រើនប្រហែលជាធ្លាប់បានលឺ ឬដឹងពីបដិវត្តន៍ឧស្សាហកម្ម ៤.០ ហើយ។ បដិវត្តន៍ឧស្សាហកម្ម ៤.០ ឬបដិវត្តន៍ឧស្សាហកម្មទី ៤ គឺជារបត់ ឬដំណើរនៃការធ្វើទំនើបកម្មទៅលើរបៀបនៃការផលិត ការប្រើប្រាស់ និងធ្វើអន្តរកម្មជាមួយផលិតផល ឬសេវាកម្មនានា ដែលជួយសម្រួល ឬផ្តល់ផលប្រយោជន៍ដល់ការរស់នៅរបស់មនុស្ស។ បដិវត្តន៍ឧស្សាហកម្មនេះ ត្រូវបានគេហៅមួយបែបទៀតថា ជាបដិវត្តន៍បច្ចេកវិទ្យា ដោយសារតែវាមានការរួមចំណែកមួយផ្នែកធំនៃការលាយបញ្ចូលគ្នារវាងបច្ចេកវិទ្យាឌីជីថល រូបវិទ្យា និងជីវសាស្រ្ត ដែលបង្កើតឱកាសដល់មនុស្សក្នុងការអភិវឌ្ឍគុណភាពជីវិត សង្គម អាជីវកម្ម និងផ្នែកដទៃទៀតជាច្រើនឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។ មុនការមកដល់នៃបដិវត្តន៍ឧស្សាហកម្មទី ៤ មនុស្សជាតិយើងធ្លាប់បានឆ្លងកាត់បដិវត្តន៍ឧស្សាហកម្មចំនួន ០៣លើករួចមកហើយ ដោយដំបូង បដិវត្តន៍ឧស្សាហកម្មទី ១ ចាប់ផ្តើមក្នុងអំឡុងចុងសតវត្សទី ១៨ ជាមួយនឹងការចាប់ផ្តើមប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ពីថាមពលចំហាយទឹក និងគ្រឿងយន្ត។ បន្ទាប់មក បដិវត្តន៍ឧស្សាហកម្មទី Read more

